R2N Car Care | BUSINESS JOURNEY

ការថែទាំរថយន្តជារឿងសំខាន់ណាស់ ដែលជាផ្នែកមួយដែលជួយការបើកបររថយន្តរបស់យើងមិនឲ្យមានបញ្ហាក្នុងកំឡុងពេលបើកបរនៅលើដងផ្លូវ។ ជាទូទៅនៅលើរថយន្តមានផ្នែកមួយចំនួនទាមទារអោយយើងត្រួតពិនិត្យតាមពេលកំណត់ជាចាំបាច់ដូចជា ប្រេងម៉ាស៊ីន ប៊ូស៊ី សំបកកង់រថយន្តជាដើម ម្យ៉ាងវិញទៀតការជ្រើសរើសនូវសេវាកម្មថែទាំដែលមានអ្នកជំនាញច្បាស់លាស់កាន់តែចាំបាច់សម្រាប់ធានាបាននូវគុណភាពរថយន្តរបស់យើងក្នុងការប្រើប្រាស់បានយូរអង្វែង។ក្នុងថ្ងៃនេះ ក្រុមការងារ Papa Cambodia News សូមណែនាំ ក្រុមហ៊ុន R2N Car Care ដែលផ្តល់សេវាកម្មចល័ត និងមានយានដ្ឋានផ្ទាល់ ដែលត្រូវបានបង្កើតនិងចុះបញ្ជីពាណិជកម្មនៅឆ្នាំ២០២១ ដោយផ្តោតទៅលើការថែទាំគ្រប់ប្រភេទរថយន្ត ដែលចប់ការធានាពីក្រុមហ៊ុនរថយន្ត និងរថយន្តមួយទឹក។R2N Car Care ផ្តល់នូវសេវាកម្មរហ័សទាន់ចិត្ត ឈរលើគុណភាព និងសុវត្ថិភាព ជាមួយនឹងឧបករណ៍ទំនើបរបស់អាល្លឺម៉ង់ និងជាងបានបញ្ចប់ការសិក្សាកំរិតបរិញ្ញាប័ត្រដែលមានបទពិសោធន៏ជាច្រើនឆ្នាំ។
ស្ថាបនិក
Founder’s name: សុខា ឌីណា
ចក្ខុវិស័យនៃអាជីវកម្ម
R2N Car Care ត្រូវបានបង្កើតឡើងក្នុងចក្ខុវិស័យដើម្បីផ្តល់ជូនដល់អតិថិជនឬម្ចាស់យានយន្តនូវការសន្សំសំចៃពេលវេលា សន្សំសំចៃថវិកា គុណភាព និងសុវត្ថិភាព ។
បេសកកម្មអាជីវកម្ម
R2N Car Care ផ្តល់សេវាកម្មចល័តដល់ផ្ទះនិងកន្លែងធ្វើការរបស់ម្ចាស់យានយន្តក្នុងគោលបំណងសន្សំសំចៃពេលវេលា ថវិការ និងយាន្តដ្ឋាន ដែលអាចផ្តល់សេវាកម្មថែទាំជាច្រើនដោយប្រើប្រាស់ជាមួយនឹងឧបករណ៍ទំនើបនិងផលិតផលមានគុណភាពល្អមកពីប្រទេសអាល្លឺម៉ង់ដើម្បីផ្តល់ គុណភាពនិងសុវត្ថិភាពដល់ម្ចាស់យានយន្ត។
មូលហេតុនៃការបង្កើតអាជីវកម្ម
ដោយមើលឃើញថា ប្រទេសកម្ពុជាកំពុងបោះជំហ៊ានទៅមុខគ្រប់វិស័យជាពិសេសវិស័យរថយន្ត ដូច្នេះទើប R2N Car Care បង្កើតឡើងដើម្បីកាត់បន្ថយពេលក្នុងការថែទាំ រថយន្តអោយបានទៀងទាត់ពេលវេលា ដោយមិនអោយប៉ះពាល់ពេលវេលាក្នុងការប្រកបអាជីវកម្មប្រចាំថ្ងៃរបស់បងប្អូន និងទទួលនូវសេវាកម្មដែលមានគុណភាពនិងសុវត្ថិភាព ។
អំពីផលិតផលនិងសេវាកម្ម
R2N Car Care បានសហការជាដៃគូរពាណិជ្ជកម្មជាមួយក្រុមហ៊ុន Wuerth Cambodia ដែលផ្គត់ផ្គង់ផលិតផលនិងឧបករណ៍ របស់ប្រទេសអាឡឺម៉ង់ដែលធានាបាននូវគុណភាព។ R2N មានសេវាកម្មថែទាំរថយន្តដូចជា ប្តូរប្រេងម៉ាស៊ីន, ប្តូរប្រេងប្រអប់លេខ, ប្តូរប្រេងហ្វ្រាំង, ប្តូរស្បែកហ្វ្រាំង, ប្តូរទឹកថ្នាំទឹកស្អំរថយន្ត, ប្តូរសំបកកង់និងអាគុយ, ប្តូរហ្គាសបន្ថែមប្រេងកំប្រ៉ែសស័រនិងបំបាត់សំណើមម៉ាស៊ីនត្រជាក់, លាងកញ្រ្ចែងម៉ាស៊ីនត្រជាក់(3in1), ស្ទីមសំលាប់មេរោគនិងធ្វើអោយក្រអូបក្នុងរយន្ត, ប្តូរគ្រឿងក្រោម, តម្រង់កង់, លាងសំអាតប៊ិចសាំងស៊ូប៉ាប់(Valve)និង ប្លុកចំហេះ (EFI TUNING), លាងសំអាតកអ៊ែរកាត់បន្ថយការស៊ីប្រេង, មានផលិតផលជំនួយផ្សេងៗទៀតម៉ាកWUERTH។
ផែនការអនាគតរបស់អាជីវកម្ម
R2N Car Care មានផែនការក្នុងការពង្រីក និងពង្រឹងអាជីវកម្មរបស់ខ្លួនជារៀងរាល់ថ្ងៃ។ ជំហ៊ានដំបូងយើងខ្ញុំចាប់ផ្ដើមពង្រីកសាខានៅភ្នំពេញ បន្ទាប់មកតាមបណ្ដាខេត្តនៅថ្ងៃអនាគត។
ទំនាក់ទំនង
លេខទូរស័ព្ទ: 010 974 158/ 099 974 158
លេខតេលេក្រាម: 010 974 158
អ៊ីម៉ែល: [email protected]
Facebook: R2N Car Care