• Sunday, 03 August 2025

ជ័យចំរើន FG | BUSINESS JOURNEY

ជ័យចំរើន FG | BUSINESS JOURNEY

ជាទូទៅប្រជាពលរដ្ឋភាគច្រើនធ្លាប់បានដឹងនិងស្គាល់អំពីការបញ្ចាំ ដែលត្រូវបានអនុវត្ដប្រចាំថ្ងៃក្នុងជីវភាពរស់នៅក្នុងសង្គម។ នៅក្នុងនោះឃើញថា មានប្រជាពលរដ្ឋមួយចំនួនមានការយល់ច្រឡំពេលដែលពួកគាត់ស្នើកម្ចីនូវសាច់ប្រាក់ពីគ្រឹះស្ថានហិរញ្ញវត្ថុណាមួយ ដែលតម្រូវឲ្យពួកគាត់ដាក់នូវប្រាតិភោគទ្រព្យអកម្មណាមួយ ធ្វើឲ្យមានការយល់ច្រឡំថាជាការបញ្ចាំ។ ប៉ុន្តែក្នុងចំណុចនេះគឺមិនមែនជាការបញ្ចាំនោះទេវាជាការធ្វើហ៊ីប៉ូតែតប៉ុណ្ណោះព្រោះម្ចាស់បំណុលមិនមានសិទ្ធកាន់កាប់លើទ្រព្យអកម្មរបស់កូនបំណុលនោះឡើយ។ ក្នុងថ្ងៃនេះផងដែរក្រុមការងារ Papa Cambodia News សូមណែនាំបងប្អូនមកស្គាល់នូវអាជីវកម្មមួយដែលបម្រើនូវសេវាហិរញ្ញវត្ថុផ្សេងៗ មានឈ្មោះថា Chey Chamroeurn FG Co Ltd., ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៥ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

 

 

ស្ថាបនិក

Founder’s name: Keng Sambath

Co-Founder’s name: Vann Savuth

 

ចក្ខុវិស័យនៃអាជីវកម្ម

Chey Chamroeurn FG Co Ltd., មានចក្ខុវិស័យដើម្បីក្លាយជាជម្រើសរបស់អតិថិជន និង ក្លាយជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេនៅខេត្តភាគពាយ័ព្យដែលផ្ដល់ជូននូវសេវាកម្មហិរញ្ញវត្ថុ រហ័ស ងាយស្រួល តម្លៃសមរម្យ និង ប្រើបច្ចេកវិទ្យាទំនើប។

 

បេសកកម្មអាជីវកម្ម

ដើម្បីផ្ដល់ជូនអតិថិជនរបស់ខ្លូននូវផលិតផល និង សេវាកម្មល្អបំផុតមួយដែលអាចធ្វើទៅបានដោយមិនធ្វើអោយប៉ះពាល់ដល់ប្រាក់ចំនេញ និង និរន្តរភាព។ ព្យាយាមអភិវឌ្ឍខ្លួន សម្របខ្លួន និង ប្រើប្រាស់យ៉ាងពេញលេញនូវបច្ចេកវិទ្យារួមបញ្ចូលគ្នាថ្មីៗ។ប្ដេជ្ញាចិត្តថាសុខុមាលភាពហិរញ្ញវត្ថុរបស់អតិថិជនគឺជាកង្វល់ចម្បងរបស់ស្ថាប័ន។ មួយវិញទៀត ចែករំលែកភាពជោគជ័យទៅក្រុមការងាររបស់ខ្លួននិង ផ្ដល់អោយពួកគេនូវឱកាសរីកចម្រើនក្នុងអាជីពការងារប្រកបដោយបរិយាកាសរីករាយដោយផ្អែកលើគុណតម្លៃរបស់ស្ថាប័ន។លើសពីនេះផ្ដល់ត្រលប់ទៅសហគមន៍វិញនូវចំណែកនៃភាពជោគជ័យរបស់ស្ថាប័នដោយចូលរួមសកម្មភាពសង្គមដូចជា អភិវឌ្ឍវិស័យអប់រំ កីឡា និង ការការពារបរិស្ថាន រួមទាំងប្ដេជ្ញាចិត្តអនុលោមតាមច្បាប់ វិធាន និង បទបញ្ញត្តិជាធរមានទាំងអស់ក្នុងការធ្វើអាជីវកម្ម។

 

អំពីផលិតផលនិងសេវាកម្ម

ជ័យចំរើន FG មានផ្តល់នូវសេវាកម្មដូចជា ការប្ដូរប្រាក់ ការផ្ទេរប្រាក់ទាំងក្នុង និង ក្រៅប្រទេស ការកម្ចី ការបញ្ចាំទ្រព្យ អចលនទ្រព្យ បញ្ចាំប្លង់ដី រំលស់ ជួលចលនទ្រព្យជាដើម។

 

ផែនការអនាគតរបស់អាជីវកម្ម

ជ័យចំរើន FG មាននូវផែនការ ដែលចង់វិវត្តន៍ខ្លួនក្លាយជាស្ថាប័នមីក្រូហិរញ្ញវត្ថុមួយនាថ្ងៃអនាគត។

 

ទំនាក់ទំនង

លេខទូរស័ព្ទ: 098 72 72 51/ 088 38 77 000

អ៊ីម៉ែល: [email protected]

Facebook: Chey Chamroeurn FG/ជ័យចំរើន FG

 

telegram

សូមរង់ចាំស្ដាប់ និងទស្សនាការចែករំលែកពីបទពិសោធន៍នានារបស់ធុរកិច្ចថ្មី “ជ័យចំរើន FG” បន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ តាមរយៈហ្វេសបុកផេករបស់  Papa Cambodia News   

 

telegram