CO-Creative Corners | BUSINESS JOURNEY

ការទទួលទានកាហ្វេជាទំលាប់ទៅហើយ សម្រាប់មនុស្ស ពេញវ័យ ជាច្រើន នៅក្នុងប្រទេស កម្ពុជា ជាពិសេស មនុស្សដែល មានវ័យរាង ចំណាស់ៗបន្តិច ពួកគាត់ តែងផឹកកាហ្វេ បន្ទាប់ពីទទួល ទានអាហារ ពេលព្រឹករួច និងមានអ្នកខ្លះ ផឹកកាហ្វេបន្ថែមនៅពេលថ្ងៃ ដើម្បីធ្វើឲ្យ ស្មារតីស្រស់ថ្លា ឬបំបាត់ ការងងុយគេង ជាដើម។ ក្នុងថ្ងៃនេះផងដែរក្រុមការងារ Papa Cambodia News សូមណែនាំបងប្អូនទាំងអស់គ្នារអំពីហាងកាហ្វេមួយមានឈ្មោះថា “Co- Creative corners” ដែលមានទីតាំងស្ថិតនៅ ហ្វាន់មល (Fun mall ) ផ្លូវ៣១៥ រាជធានីភ្នំពេញ។
ចក្ខុវិស័យនៃអាជីវកម្ម
Co- Creative corners ដែលបានបង្កើតឡើងចាប់តាំងពីឆ្នាំ២០១៩មកបានបន្តធ្វើការដើម្បីបំពេញនូវចក្ខុវិស័យរបស់ខ្លួនដោយតែងតែលើកឡើងក្នុងការដឹកនាំបុគ្គលិកចំពោះការពង្រឹង និងអភិវឌ្ឍអាជីវកម្មទៅមុខជានិច្ចនូវគុណភាពសេវាកម្ម និងស្តង់ដារជូនដល់អតិថិជនអោយទទួលបាននូវរសជាតិថ្មីៗ និងមានភាពជឿជាក់ជាមួយនឹងភេសជ្ជៈ និងអាហារសម្រន់ដែលមានគុណភាពល្អចំពោះសុខភាព។
បេសកកម្មអាជីវកម្ម
លោក ថៃ វ៉ាន់ថា (Mr. Thai Vantha) ជានាយកប្រតិបត្តិ ( CEO CO-Coffee, @home photography & Eurotech water )និងជាម្ចាស់ឆែណលយ្យូធូប(brab chom chom - ប្រាប់ចំៗ) ដែលគាត់ជាបុគ្គលម្នាក់ចូលចិត្តបង្កើតអ្វីថ្មី នឹងលើកលើកស្ទួយវិស័យបណ្ដុះបណ្ដាលវីដេអូខ្មែរ ចូលរួមជាមួយព្រឹត្តិការណ៍ធំៗមានដូចជា Sony, MSI, Sunmi, Lumix… ហើយគាត់មានការចាប់អារម្មណ៍អំពីប្រភេទភេជ្ជៈដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរដោយបានបង្កើតភេជ្ជៈ និងអាហារសម្រន់ដែលមានគុណភាពខ្ពស់ តម្រូវតាមអតិថិជនរួមជាមួយនឹងស្ដង់ដាអនាម័យខ្ពស់ដើម្បីផ្តល់ជាបទពិសោធន៍ដ៏ល្អសម្រាប់អតិថិជនគ្រប់មជ្ឈដ្ឋាន។
អំពីផលិតផល
សម្រាប់ភេជ្ជៈនៅ Co- Creative corners មានគ្រប់ប្រភេទ គ្រប់រសជាតិមានទាំងប្រភេទកាហ្វេ ត្រាវ ផាសិនជូអែម គ្រីមឈីស នឹងមានបូកបញ្ចូលជាមួយនឹងរសជាតិថ្មីជាច្រើនមុខបន្ថែមទៀត។ Co coffee មានលក្ខណៈស្ងាត់ស្ងៀមមានសៀវភៅសម្រាប់អានច្រើនប្រភេទ និងមានជាបន្ទប់សម្រាប់ប្រជុំសម្រាប់តម្រូវតាមអតិថិជន។
ទំនាក់ទំនង
លេខទូរស័ព្ទ: 015 812 666
អ៊ីម៉ែល: [email protected]
Facebook: Co- Creative corners