EKIP Medical Centre | BUSINESS JOURNEY

ការអភិវឌ្ឍន៍ប្រទេសជាតិមួយអាចរីកចម្រើនទៅបានគឺពឹងផ្អែកទៅលើកម្លាំងពលកម្មរបស់ប្រជាជនដែលរស់នៅក្នុងប្រទេសដើម្បីជាចលករជំរុញឲ្យការងារក្នុងប្រទេសមានសន្ទុះខ្លាំងនិងអាចទទួលបានលទ្ធផលល្អ។ ផ្ទុយទៅវិញប្រជាពលរដ្ឋអាចពន្លឿននូវការងារក្នុងប្រទេសអាចធ្វើបានលុះត្រាតែប្រជាពលរដ្ឋនៅក្នុងប្រទេសនោះមានកម្លាំងនិងសុខភាពគ្រប់គ្រាន់ក្នុងការប្រកបនូវការងាររបស់ខ្លួនអោយបានល្អនិងមានសន្ទុះ។ វិស័យសុខាភិបាលគឺជាវិស័យមួយដ៏សំខាន់និងមិនអាចខ្វះបានសម្រាប់ប្រទេសមួយនៅក្នុងការធានានូវសុខមាលភាពជូនទៅដល់ប្រជាពលរដ្ឋនិងទប់ស្កាត់ពីជម្ងឺផ្សេងៗដែលអាចប៉ះពាល់ដល់សុខភាពឬអាយុជីវិតរបស់ប្រជាពលរដ្ឋ។ ហើយនៅក្នុងថ្ងៃនេះក្រុមការងារ PAPA News សូមណែនាំអ្នកទាំងអស់គ្នាអោយស្គាល់មន្ទីរសម្រាកព្យាបាលដែលមានឯកទេសក្នុងការព្យាបាលផ្នែកក្រពះ ពោះវៀន ថ្លើម និងឬសដូងបាតឈ្មោះថា មន្ទីរសម្រាកព្យាបាលឯកទេស អេគីប (EKIP Medical Centre)។
ក្រុមស្ថាបនិក
លោក វេជ្ជបណ្ឌិតឯកទេស ឈាង ស៊ីដេត (Dr.CHHEANG SIDET)
លោក វេជ្ជបណ្ឌិតឯកទេស ស៊ង សុភីរម្យ (Dr.SORNG SOPHIROM)
លោក វេជ្ជបណ្ឌិតឯកទេស ហាក់ ចាន់ភក្តី (Dr.HAK CHANPHEAKDEY)
លោក វេជ្ជបណ្ឌិត ពុទ្ធ ឧត្តម (Dr.PUTH UDDAM)
អំពីអាជីវកម្ម
EKIP Medical Centre គឺជាមន្ទីរសម្រាកព្យាបាលឯកជនដែលមានឯកទេសលើការព្យាបាលបញ្ហាក្រពះ ពោះវៀន ថ្លើម និងឬសដូងបាតជាមួយនឹងក្រុមវេជ្ជបណ្ឌិតឯកទេសដែលមានជំនាញពិតប្រាកដ និង ក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ដែលបានជួយព្យាបាលទៅដល់ប្រជាពលរដ្ឋជាច្រើនកាលពីពេលកន្លងមក។ EKIP Medical Centre បានបើកដំណើរការចាប់តាំងពីឆ្នាំ 2017 ហើយនាពេលបច្ចុប្បន្នគ្លីនិកនេះមានពីរទីតាំងដែលទីតាំងទីមួយស្ថិតនៅផ្ទះលេខ94D&E ផ្លូវលេខ70 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញនិងសាខាទីពីរមានទីតាំងនៅផ្ទះលេខ1003 ជាប់អាគារ SCG (Design Village)សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ EKIP Medical Centre ផ្តោតទៅលើការថែទាំព្យាបាល និង ពិនិត្យ Check Up សុខភាពផ្នែកប្រព័ន្ធរំលាយអាហារ (ក្រពះ ពោះវៀន ថ្លើម និង ឬសដូងបាត) ដោយក្រុមវេជ្ជបណ្ឌិតឯកទេស ជាមួយបច្ចេកវិទ្យាព្យាបាលទំនើបៗមិនចាញ់ប្រទេសជឿនលឿនផ្សេងៗទៀតនោះឡើយ ។
ចក្ខុវិស័យនៃអាជីវកម្ម
EKIP Medical Centre នឹងបន្តការផ្តល់ជូននូវការព្យាបាលដែលប្រកបដោយវិជ្ជាជីវៈច្បាស់លាស់ដើម្បីក្លាយជាមន្ទីរពេទ្យឯកទេសផ្នែកឯកជនដែលឈានមុខគេនៅក្នុងប្រទេសកម្ពុជាហើយអាចប្រជែងជាមួយនឹងសេវាសុខាភិបាលក្រៅស្រុកនិងអាចកាត់បន្ថយចំណាកស្រុកទៅប្រើប្រាស់សេវាសុខាភិបាលនៅឯក្រៅប្រទេសជាមួយនឺងសេវាសុខាភិបាលឯកជនមួយដែលមានកម្រិតស្តង់តដាខ្ពស់លក្ខណៈអន្តរជាតិ និងជាគូប្រជែងជាមួយប្រទេសជឿនលឿនដ៏ទៃទៀតជាមួយនឹងទំនុកចិត្តខ្ពស់។
មូលហេតុនៃការបង្កើតអាជីវកម្ម
ដោយមើលឃើញនូវផលវិបាករបស់ប្រជាជនដែលត្រូវចេញទៅក្រៅប្រទេសដើម្បីព្យាបាលជម្ងឺរបស់ខ្លួនទើប EKIP Medical Centre បង្កើតឡើងដើម្បីប្រមូលផ្តុំធនធានមនុស្សជាក្រុមវេជ្ជបណ្ឌិតឯកទេសជំនាញផ្នែកនេះ ហើយរួបរួមគ្នាបង្កើនគុណតម្លៃនៃសេវាព្យាបាលក៏ដូចជាចូលរួមចំណែកក្នុងការលើតម្កើងនូវវិស័យសុខាភិបាលក្នុងស្រុក និង ទប់ស្កាត់ការចាកចេញទៅប្រើប្រាស់សេវាព្យាបាលនូវក្រៅប្រទេសរបស់ប្រជាជនខ្មែរយើង។
អំពីសេវាកម្ម
EKIP Medical Centre មានផ្តល់ជូនសេវាច្រើនជាមួយនឹងក្រុមវេជ្ជបណ្ឌិតដែលមានជំនាញច្បាស់លាស់ទៅតាមឯកទេសរបស់ខ្លួនដូចជាៈ
- ពិគ្រោះ ប្រឹក្សាយោបល់ ជាមួយវេជ្ជបណ្ឌិតឯកទេស (ក្រពះ ពោះវៀន ថ្លើម និង ឬសដូងបាត ព្រមទាំងជម្ងឺទូទៅ)
- ការថែទាំ និង ព្យាបាលជម្ងឺផ្សេងៗជាពិសេសផ្នែកប្រព័ន្ធរំលាយអាហារ (OPD and IPD)
- សេវាសង្គ្រោះបន្ទាន់២៤ម៉ោង (ICU and Emergency)
- សុងថតឆ្លុះក្រពះ និង ពោះវៀនធំ ដោយម៉ាស៊ីនទំនើបចុងក្រោយ (Gastroscopy and colonoscopy with NBI technology)
- វះកាត់ និង ព្យាបាលបញ្ហាបាត: ឫសដូងបាត ដាច់រលាត់រន្ធបាត និង បូសអន្ទង់
- វះកាត់ដុំសាច់ក្នុងពោះ, រលាកខ្នែងពោះវៀន (ពោះវៀនដុះខ្នែង), គ្រាប់គ្រួស រលាក និង កាត់ថង់ទឹកប្រម៉ាត់ (ដោយការចោះ Laparoscopy)
- ថត X-Ray និង CT Scann
- កញ្ចប់ Check up សុខភាព ទូទៅ ប្រចាំឆ្នាំ។
ផែនការអនាគតរបស់អាជីវកម្ម
EKIP Medical នឹងព្យាយាមពង្រឹងនិងពង្រីកសក្តានុពលរបស់ខ្លួននិងបន្តអភិវឌ្ឍន៍ស្ថាប័នឯកជនមួយនេះជាមួយនឹងក្រុមវេជ្ជបណ្ឌិតឯកទេសឲបានកាន់តែធំ និង ឈានទៅការប្រកួតប្រជែងសេវាកម្មសុខាភិបាលមួយនេះជាមួយប្រទេសជឿនលឿនដែលនៅក្នុងតំបន់។
ទំនាក់ទំនង
លេខទូរស័ព្ទ: 016333391 & 085333391
អ៊ីម៉ែល: ekipclinic.info.com
Facebook: Ekip Medical Centre & Ekip GI & Liver Specialist Clinic
Website: www.ekipmedicalcentre.com