រាជិនី ធម្មជាតិ | BUSINESS JOURNEY

ការទទួលទានចំណីអារហារពិតជាសំខាន់ណាស់សម្រាប់សុខភាពមនុស្សម្នាក់ៗដើម្បីទទួលបាននូវថាមពលក្នុងការប្រកបការងារប្រចាំថ្ងៃ។ ក្នុងនោះផងដែរបន្លែផ្លែឈើគឺជាចំណីអារហារមួយប្រភេទដ៏សំខាន់មិនអាចខ្វះបានសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សគ្រប់រូប ព្រោះវាប្រមូលផ្តុំទៅដោយវីតាមីននិងសារធាតុចិញ្ចឹមជាច្រើនជំនួយដល់សុខភាពរបស់យើង។ ឯរឿងដ៏សំខាន់នោះគឺការជ្រើសរើសឬទិញបាននូវបន្លែផ្លែឈើធម្មជាតិដែលមានសុវត្ថិភាពសម្រាប់ទទួលទានជៀសវាងពីសារធាតុគីមីដែលប៉ះពាល់ដល់សុខភាព។ក្នុងថ្ងៃនេះផងដែរក្រុមការងារ PAPA News សូមណែនាំបងប្អូនទាំងអស់គ្នារឲ្យស្គាល់នូវអាជីវកម្មលក់បន្លែផ្លែឈើធម្មជាតិមួយមានឈ្មោះថា “រាជិនី ធម្មជាតិ” ។
ក្រុមស្ថាបនិក
Founder’s name: Chhorn Chantha
Co-Founder’s name: Chea Vansan
អំពីអាជីវកម្ម
សម្រាប់ហាងរាជិនីធម្មជាតិគឺមានទីតាំងសម្រាប់ផ្គត់ផ្គង់បន្លែ ផ្លែឈើសុវត្ថិភាពចូលទៅក្នុងផ្សារទំនើប ផ្សារធម្មជាតិនិងលើសពីនេះហាងក៏មានសេវាកម្មលក់តាមប្រព័ន្ធអនឡាញសម្រាប់បោះដុំលក់រាយទៅដល់អតិថិជនផងដែរ។
ចក្ខុវិស័យអាជីវកម្ម
ចំំពោះបេសសកម្មអាជីវកម្មរបស់រាជនីធម្មជាតិវិញលោកស្រីបាននិយយាថា “នាងខ្ញុំពិតជាស្រលាញ់វិស័យកសិកម្មជាខ្លាំង នាងខ្ញុំចង់ឲ្យវិស័យមួយនេះរីកចម្រើនខ្លាំងនៅប្រទេសរបស់យើង។ ជាពិសេសគឺផ្តើមចេញពីក្តីស្រលាញ់ទើបអាចពុះពារគ្រប់យ៉ាងបាន ដូចនេះហើយនាងខ្ញុំនិងបន្តវិសាលភាពដាំដុះបន្ថែមទៀត តាមរយះពង្រីកទីផ្សារ និងបណ្តុះបណ្តាលកសិករនៅជំនាញដាំដុះបន្លែសុវត្ថិភាព និងពង្រឹងការដាំដុះតាមស្តង់ដាសិរីរាង្គ”។ លោកស្រីបានបន្តទៀតថា “នាងខ្ញុំចង់ឲ្យអាជីកម្មរបស់នាងខ្ញុំក្លាយជាក្រុមហ៊ុនស្តង់ដាមួយ (មានកសិករជាកំលាំងស្នូល ពួកគាត់ទទួលបច្ចេកទេសពីក្រុមហ៊ុន ក្រុមហ៊ុនជួយធ្វើទីផ្សារជូនពួកគាត់)បន្លែកសិកម្មជាច្រើនដែលកំពុងនាំចូល ដូចជា ប្រូខូលី មើមឈូក ស្ពៃគ្រប់ប្រភេទ ឪឡឹកឥតគ្រាប់ ទៀបអូស្ត្រាលី ទំពាំងបាយជូរ ត្រសក់ផ្អែមជប៉ុន ខ្ទឹមស ខ្ទឹមបារាំង ដែលដំណាំទាំងនេះពួកយើងអាចដាំដុះក្នុងស្រុកបាន”។
មូលហេតុនៃការបង្កើតអាជីវកម្ម
ដោយបានមើលឃើញអំពីបញ្ហារបស់ប្រជាពលរដ្ឋក្នុងស្រុកក្នុងការរកទិញបន្លែផ្លែឈឺធម្មជាតិដែលមានគុណភាពនិងសុវត្តិភាពក៏ដូចជាចូលរួមចំណែកនៅក្នុងការកាត់បន្ថយការនាំចូលបន្លែផ្លែឈឺពីក្រៅស្រុកផងនោះ “រាជិនី ធម្មជាតិ”យើងក៏បានចាប់ផ្ដើមអាជីវកម្មនេះឡើងមក។
អំពីសេវាកម្ម
ហាងរាជនីធម្មជាតិមានផ្គត់ផ្គង់និងលក់ បន្លែធម្មជាតិ ផ្លែឈើសុវត្ថិភាពក្នុងស្រុក និងក្រៅស្រុក ( ឪឡឹកលឿង -ឪឡឹកពណ៍ស្វាយ-ឪឡឹកក្រហម -ឪឡឹកក្រហមសំបកលឿង ឪឡឹកលឿងសំបកលឿង )( ត្រសក់ផ្អែមសំណាញ់ -ស និងលឿង) និងផ្លែឈើជាច្រើនមុខទៀត។
ទំនាក់ទំនង
លេខទូរស័ព្ទ: ០៦៧ ៩៩៩ ៨៤៥/០៨៥ ៩៧៩៧៨៥
អ៊ីម៉ែល: [email protected]
Facebook: រាជិនី ធម្មជាតិ