• Tuesday, 05 August 2025

Backyard Cafe | BUSINESS JOURNEY

Backyard Cafe | BUSINESS JOURNEY

ក្នុងជីវិតប្រចាំថ្ងៃនាពេលបច្ចុប្បន្ននេះអាហារគឺដើរតួយ៉ាងសំខាន់ដែលជាតម្រូវការរបស់មនុស្សមិនអាចខ្វះបាន។ដូចនេះការជ្រើសរើសយករបបអាហារដែលត្រឹមត្រូវចំពោះលោកអ្នកជារឿងសំខាន់។លោកអ្នកគួរជ្រើសរើសយកអាហារណាដែលសំបូរទៅដោយជីវជាតិវីតាមីននិងសារធាតុចិញ្ចឹមជាច្រើនផ្តល់នូវថាមពលពង្រឹងរាងកាយនិងសុខភាពរួមទាំងអាចអោយលោកអ្នករក្សានៅស្ថេរភាពជាតិខ្លាញ់ដែលមាននៅក្នុងខ្លួនរបស់លោកអ្នកផងដែរ។ថ្ងៃនេះដែរក្រុមការងារPAPACOMBODIA NEWSសុំណែនាំលោកអ្នកពីអាហារដ្ឋានសុខភាពមួយដែលមានឈ្នោះថា BACKYARD CAFÉ ។

 

 

ក្រុមស្ថាបនិក

Founder’s name: Emma Fountain

 

អំពីអាជីវកម្ម

Backyard Cafe បានបើកដំណើរការអាជីវកម្មតាំងពីឆ្នាំ២០១៥មកម៉្លេះ ដោយផ្តោតសំខាន់លើអាហារមានជីវជាតិខ្ពស់ល្អចំពោះសុខភាព និង ហាងកាហ្វេដែលមានបរិយាកាសល្អព្រមទាំងផ្តល់អោយផាសុខភាពសម្រាប់មនុស្សគ្រប់វ័យ។ ចំពោះគ្រឿងផ្សំដែលហាងជ្រើសរើសយកមកផលិតផលអាហារ និងភេសជ្ជ:គឺត្រូវបានជ្រើសរើសដោយគ្រឿងផ្សំស្រស់ៗពីធម្មជាតិដើម្បីធានាពីរសជាតិ នឹងសុខភាពរបស់អតិថិជន។

 

ចក្ខុវិស័យនៃអាជីវកម្ម

Backyard Café ផ្តល់ជម្រើសអាហារសុខភាពសម្រាប់គ្រប់ក្រអូមមាត់ ដោយមានការប្ដេជ្ញាចិត្តផ្ដោតចំពោះឧត្តមភាព ពង្រីកដល់ការបង្កើតបរិយាកាសដ៏កក់ក្តៅ ទាក់ទាញ ជំរុញអោយមានការទទួលទានអាហារសុខភាព និងដោយការទទួលខុសត្រូវ។

 

បេសកកម្មអាជីវកម្ម

នៅហាង Backyard Cafe មិនត្រឹមតែជាកន្លែងទទួលទានអាហារប៉ុណ្ណោះទេ ហាងប្តេជ្ញាចិត្តក្នុងការធ្វើបដិវត្តវិធីសាស្រ្តឧស្សាហកម្មម្ហូបអាហារចំពោះសុខភាព។ តាមរយៈការផ្តល់អាទិភាពដល់គ្រឿងផ្សំស្រស់ៗ ដែលមានប្រភពក្នុងស្រុក ថែមទាំងរួមចំណែកដល់ប្រព័ន្ធអេកូនៃអាហារដែលមានសុខភាពល្អឲ្យ ប្រកបដោយនិរន្តរភាព ដែលផ្តល់អត្ថប្រយោជន៍ទាំងសហគមន៍ និងបរិស្ថានរបស់យើង។

 

អំពីផលិតផល

Backyard Café មានផ្តល់នូវផលិតផលនិងសេវាកម្មដូចជា៖

  1. អាហារសុខភាព និងដឹកជញ្ជូន (Healthy Food Options)
  2. ទឹកផ្លែឈើចម្រោះត្រជាក់ដែលសំបូរទៅដោយវីតាមីន (Cold Pressed Juices / Juice Cleanse Program)
  3. ការផ្តល់អាហារថ្ងៃត្រង់ប្រចាំសប្តាហ៍ដ៏ងាយស្រួល (ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ) ដែលមានជម្រើសដ៏សម្បូរបែបព្រមទាំងមានរសជាតិឆ្ងាញ់( Weekly Lunchbox + Delivery )
  4. មានលក់ដុំសម្រាប់ផលិតផលអាហារ និងទឹកផ្លែឈើ (Wholesales)
  5. សេវាកម្មម្ហូបអាហារ សម្រាប់ព្រឹត្តិការណ៏ណាមួយ (catering)

 

ផែនការអនាគតរបស់អាជីវកម្ម(Optional)

បច្ចុប្បន្ននេះដែរអាហារដ្ខាន Backyard Café មាន ៣សាខាក្នុងរាជធានីភ្នំពេញ  

-សាខាទី១ Backyard BKK1 ដែលអាស្រ័យដ្ឋាននៅ៖  ផ្ទះលេខ ១៥៩ ផ្លូវ ៦៣ សង្កាត់ បឹងកេងកង១ ខណ្ឌ ចំការមន រាជធានីភ្នំពេញ

-សាខាទី២ Backyard TTP ដែលមានអាស្រ័យដ្ឋាន៖    ផ្ទះលេខ 26 ផ្លូវ 446 សង្កាត់ ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ

-សាខាទី៣ Backyard Riverside ដែលមានអាស្រ័យដ្ឋាន៖  ផ្ទះលេខ ១១បេ ផ្លូវ ២៤៦ សង្កាត់ ចតុមុខ១ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ។ ចំពោះគម្រោងអនាគត យើងគ្រោងនឹងពង្រីកសាខាបន្ថែមក្នុងខេត្តក្រុងផ្សេងៗទៀត ។

 

ទំនាក់ទំនង

telegram

សូមរង់ចាំស្ដាប់ និងទស្សនាការចែករំលែកពីបទពិសោធន៍នានារបស់ធុរកិច្ចថ្មី “Backyard Cafe” បន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ តាមរយៈហ្វេសបុកផេករបស់  Papa Cambodia News   

 

telegram