MIRA CLINIC - គ្លីនិក មៀរ៉ា | BUSINESS JOURNEY

សុខភាពស្បែកពិតជាសំខាន់ណាស់មិនថាបុរស ឬស្រ្តី ជាពិសេសនោះគឺ សម្រស់នៅលើផ្ទៃមុខ ហើយការផ្លាស់ប្ដូរអាកាសធាតុ វ័យ របបអាហារ និងទម្លាក់រស់នៅប្រចាំថ្ងៃ គឺជាមូលហេតុចម្បង ដែលពាក់ព័ន្ធនឹងសុខភាពស្បែកនៅលើផ្ទៃមុខ។ ក្នុងថ្ងៃនេះក្រុមការងារ Papa Cambodia News សូមណែនាំអំពីគ្លីនិកមួយមានឈ្មោះថា មៀរ៉ា ជាគ្លីនិកកែសម្ផស្សដែលមានឯកទេសច្បាស់លាស់នៅកម្ពុជាក្នុងការផ្តល់សេវាសើស្បែកនិងវះកាត់កែសម្ផស្សដែលមានគុណភាពខ្ពស់។ ក្រុមវេជ្ជបណ្ឌិតឯកទេសដែលពោរពេញដោយសមត្ថភាពខ្ពស់ បានធ្វើឲ្យមៀរ៉ាមានឆន្ទៈក្លាយជាអ្នកឯកទេសសើស្បែក និងវះកាត់កែសម្ផស្សនាំមុខគេនៅកម្ពុជាក្នុងការផ្តល់សេវា ព្យាបាល ការថែរក្សាសម្ផស្ស និងការវះកាត់កែសម្ផស្ស (មុខ សុដន់ និងដងខ្លួន) ប្រកបដោយជំនាញវិជ្ជាជីរៈ និងក្រមសីលធម៌។
ចក្ខុវិស័យនៃអាជីវកម្ម
មៀរ៉ាគ្លីនិកដែលបានបង្កើតក្នុងឆ្នាំ២០២៣មាននូវទស្សនវិស័យគឺ ចង់ក្លាយជាគ្លីនិកកែសម្ផស្សនាំមុខគេនៅកម្ពុជា ដែលផ្តល់សេវាដោយក្រុមវេជ្ជបណ្ឌិតឯកទេសជាតិ និងអន្តរជាតិ ដែលមានជំនាញវិជ្ជាជីរៈ និងក្រមសីលធម៌ខ្ពស់បំផុត។
បេសកកម្មអាជីវកម្ម
បេសកកម្មរបស់មៀរ៉ាគ្លីនិកគឺ ផ្តោតសំខាន់លើអតិថិជនជាគោលដៅចម្បងក្នុងការផ្តល់សេវាសើស្បែកនិងវះកាត់កែសម្ផស្សដែលមានគុណភាពខ្ពស់បំផុត។
មូលហេតុនៃការបង្កើតអាជីវកម្ម
មៀរ៉ា ត្រូវបានបង្កើតឡើងក្នុងគោលបំណងដោះស្រាយបញ្ហាសម្រស់ជូនប្រជាជនកម្ពុជា ដែលមិនចាំបាច់ចំណាយច្រើនដើម្បីទៅវះកាត់កែសម្ភស្សនៅក្រៅប្រទេស ព្រោះនៅគ្លីនិកមៀរ៉ា ត្រូវបានរៀបចំតាមស្ដង់ដាគ្លីនិក ជាមួយក្រុមវេជ្ជបណ្ឌិតឯកទេសដែលពោរពេញដោយសមត្ថភាពខ្ពស់ បទពិសោធន៍ច្រើនឆ្នាំ និងគ្រឿងបរិក្ខារទំនើបៗ ដែលអាចធានាបានអតិថិជនទទួលបាននូវ សុវត្ថិភាព ប្រសិទ្ធភាព និង គុណភាពខ្ពស់។
អំពីផលិតផល
ដោះស្រាយទាំងបញ្ហាស្បែក ”មានការចាក់ម៉េសូបញ្ចូលវីតាមីន ចាក់ប៊ូថត (Botox) បំបាត់ស្នាមជ្រីវជ្រួញ ការចាក់រំលាយខ្លាញ់ ការចាក់បំពេញ (Filler) ព្យួរសេរ៉ូមសាច់ស្អាត និងម៉ាស្សាមុខ” ឯសម្រាប់សេវាកម្មវះកាត់កែសម្ភស្សវិញ គឺមានសេវាកម្មពេញនិយមជាច្រើនដូចជា វះកាត់ពង្រីកដើមទ្រូង ព្យួរដើមទ្រូង វះកាត់លើកខ្ទង់ច្រមុះកូនកាត់ (MIRA Hybrid Rhinoplasty) វះកាត់ត្របកភ្នែក២ជាន់ ព្យួរចិញ្ចើម វះកាត់បណ្ដឹងស្បែកមុខ និងសេវាកម្មវះកាត់កែសម្ភស្សផ្សេងៗជាច្រើនទៀត។
ទំនាក់ទំនង
លេខទូរស័ព្ទ: 015 / 085 29 29 27
Facebook: MIRA Clinic - គ្លីនិក មៀរ៉ា
Map: https://maps.app.goo.gl/WFSpFxHfbSwEqTDC6