UME-Universtiy-SHV | BUSINESS JOURNEY

ការអភិវឌ្ឍន៍សង្គមជាតិមួយអាចរីកលូតលាស់ទៅបានលឿនហើយស្ថិតស្ថេរយូរអង្វែងអាស្រ័យទៅនឹងវិស័យជាច្រើនចូលរួមគ្នា ក្នុងនោះវិស័យអប់រំគឺជាកត្តាដ៏សំខាន់មួយមិនអាចខ្វះបានសម្រាប់ផលិតនូវធនធានមនុស្សជាចលករក្នុងការអភិវឌ្ឍមិនចេះរីងស្ងួត។ ការជ្រើសរើសសាកលវិទ្យាល័យសម្រាប់សិក្សាដែលមានគុណភាពសម្រាប់សិក្សារនោះរឹតតែសំខាន់សម្រាប់អាណាព្យបាលសិស្សនិងសិស្សខ្លួនឯងផ្ទាល់ដើម្បីទទួលបាននូវគុណភាពអប់រំពិតសម្រាប់អនាគតដ៏ល្អនាថ្ងៃខាងមុខ។ ក្នុងថ្ងៃនេះផងដែរក្រុមការងារ Papa Cambodia News សូមណែនាំបងប្អូនឱ្យស្គាល់អំពីសាកលវិទ្យាល័យមួយមានឈ្មោះថា “សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) សាខាព្រះសីហនុ” ដែលជាសាខាមួយក្នុងចំណោម៦សាខាផ្សេងទៀត មាននៅ ខេត្តបាត់ដំបង បន្ទាយមានជ័យ កំពង់ចាម ពោធិ៍សាត់ កោះកុង និងក្រចេះ។ សាខានេះមានទីតាំងស្ថិតផ្លូវ មិត្តភាព ភូមិ០៥ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្រុមស្ថាបនិក
Founder’s name: លោក បណ្ឌិត ទុន ភក្ដី
Co-Founder’s name: លោក ឈិន រតនា នាយកសាខា
ចក្ខុវិស័យនៃអាជីវកម្ម
ចំពោះសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចបានបង្កើតឡើងចាប់តាំងពីឆ្នាំ១៩៩៨ដែលមានចក្ខុវិស័យ បន្តពង្រីកខ្លួនឲ្យក្លាយជាមជ្ឈមណ្ឌលឧត្តមភាព កម្រិតជាតិ និងអន្តរជាតិនៅឆ្នាំ២០៥០ តាមរយៈការអប់រំ បណ្តុះបណ្តាលគ្រប់ជ្រុងជ្រោយដើម្បីឱ្យ និស្សិតក្លាយជាពលរដ្ឋដែលមានទំនួលខុសត្រូវ មាននវានុវត្តន៍ និងប្រតិដ្ឋញាណសម្រាប់ចូលរួមនាំនាវាកម្ពុជាឆ្ពោះទៅមុខកាន់តែលឿនប្រកបដោយភាពស្វាហាប់។
មូលហេតុនៃការបង្កើតអាជីវកម្ម
ដោយចង់ឃើញធនធានមនុស្សកម្ពុជាកាន់តែមានសមត្ថភាពសាកលវិទ្យាល័យបង្កើតឡើងក្នុងគោលបំណង អប់រំបណ្តុះបណ្តាលនិស្សិតឱ្យមានថ្នាលអាជីព និងការសិក្សាពេញមួយជីវិត តាមរយៈការផ្តល់សេវាទ្រទ្រង់ ការស្រាវជ្រាវ និងការសិក្សារៀនសូត្រដែលមានគុណភាពឆ្លើយ តបទៅនឹងតម្រូវការរបស់ឧស្សាហកម្ម។ អ្វីដែលរឹតសំខាន់នោះគឺក្នុងគោលតម្លៃស្នូលរបស់សាលាដែលផ្តល់តាមរយៈការអប់ទៅឲ្យនិស្សិតគឺ សមត្ថភាព ប្រតិដ្ឋញាណ នវានុវត្តន៍ សុចរិតភាព និង គុណធម៌។
អំពីផលិតផល
សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME)មានការបណ្តុះបណ្តាលចាប់ពីថ្នាក់បរិញ្ញាបត្ររង រហូតដល់ថ្នាក់បណ្ឌិត ដែលរៀបចំជា ៥ មហាវិទ្យាល័យ៖ ការគ្រប់គ្រង និងទេសចរណ៍ សិល្បៈ មនុស្សជាតិ និងភាសាបរទេស វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ច្បាប់ និងសេដ្ឋកិច្ច កសិកម្ម និងការអភិវឌ្ឍន៍ជនបទ។
ទំនាក់ទំនង
លេខទូរស័ព្ទ: 016 216 905
អ៊ីម៉ែល: [email protected]
Facebook: UME Preah Sihanoukville Campus
Website: edu.kh