• Thursday, 02 April 2026

អបអរសាទរលោក ឡី កំថូង ប្រធាននាយកប្រតិបត្តិ CheckinMe ទទួលបានជ័យលាភីឆ្នើមកម្មវិធីពន្លឿនធុរកិច្ចថ្មី

អបអរសាទរលោក ឡី កំថូង ប្រធាននាយកប្រតិបត្តិ CheckinMe ទទួលបានជ័យលាភីឆ្នើមកម្មវិធីពន្លឿនធុរកិច្ចថ្មី

 

កាលពីថ្ងៃសុក្រ ទី០៦ ខែមីនា ឆ្នាំ២០២៦ ប្រធាននាយកប្រតិបត្តិ CheckinMe លោក ឡី កំថូង បានចូលរួមកម្មវិធីពន្លឿនធុរកិច្ចថ្មី Cambodia Startup Accelerator ដែលរៀបចំឡើងក្រោមកិច្ចសហការរវាងក្រុមហ៊ុនអន្តរជាតិ Seedstars និង សហគ្រិនខ្មែរ ដែលបង្កើតឡើងដើម្បីផ្សារភ្ជាប់ធុរកិច្ចថ្មី វិនិយោគិន និងអ្នកកសាងប្រព័ន្ធអេកូឡូស៊ី ដើម្បីស្វែងរកឱកាសក្នុងការវិនិយោគនៅក្រៅប្រទេស និងផ្លូវឆ្ពោះទៅរកការរីកចម្រើនក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពសកល។ កម្មវិធីនេះជាវេទិកាសម្រាប់បង្ហាញពីគំនិតច្នៃប្រឌិត ការបង្កើតភាពជាដៃគូអន្តរជាតិ និងការបើកចំហរនូវ ឱកាសវិនិយោគដើម្បីផ្លាស់ប្តូរសក្ដានុពលក្នុងស្រុកឱ្យទៅជាភាពឆ្នើមទៅកាន់អន្តរជាតិ។

 

 

លោក ឡី កំថូង ប្រធាននាយកប្រតិបត្តិបានផ្ដល់កិត្តិយសឡើងធ្វើបទបង្ហាញអំពីចក្ខុវិស័យ និងភាពចម្រើនផ្សេងៗដែលបច្ចេកវិទ្យា CheckinMe អាចជួយជម្រុញកម្ពុជាទៅកាន់ទីផ្សារពិភពលោក។ ជាលទ្ធផល លោកបានទទួលជ័យលាភីឆ្នើមក្នុងកម្មវិធីពន្លឿនធុរកិច្ចថ្មី Cambodia Startup Accelerator នេះ។

 

 

ក្រុមហ៊ុន CheckinMe ពិតជាមានសេចក្ដីសោមនស្សរីករាយដែលទទួលជ័យលាភីមួយនេះ និងបានត្រៀមខ្លួនរួចជាស្រេចក្នុងការតំណាងកម្ពុជាចូលរួមក្នុងកម្មវិធី Tech in Asia នៅប្រទេសឥណ្ឌូនេស៊ី នាពេលឆាប់ៗខាងមុខនេះ។

 

 

 

 

គួរបញ្ជាក់ផងដែរ បច្ចេកវិទ្យាកូនខ្មែរ CheckinMe មានប្រព័ន្ធធំៗចំនួនបីគឺ៖

  • ប្រព័ន្ធគ្រប់គ្រងវត្តមានបុគ្គលិក Smart Attendance
  • ប្រព័ន្ធគ្រប់គ្រងប្រាក់បៀវត្សរ៍បុគ្គលិក Smart Payroll
  • ប្រព័ន្ធគ្រប់គ្រងការលក់ Smart CRM

 

 

សម្រាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនងតាមរយៈ ÷

លេខទូរស័ឌ្ទ: 061610455  ឬ 069665533

Website: www.checkinme.app

Facebook: CheckinMeKH

Telegram: kolyaneykuch

 

telegram

សូមរង់ចាំស្ដាប់ និងទស្សនាការចែករំលែកពីបទពិសោធន៍នានារបស់ធុរកិច្ចថ្មីបន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ តាមរយៈហ្វេសបុកផេករបស់  Papa Cambodia News   

 

telegram