• Sunday, 03 August 2025

PSL MOBILE SERVICE CENTER | BUSINESS JOURNEY

PSL MOBILE SERVICE CENTER | BUSINESS JOURNEY

ក្នុងយុគសម័យឌីជីថលមនុស្សសឹងតែគ្រប់មជ្ឈដ្ឋានសុទ្ធតែប្រើប្រាស់គ្រឿងអេឡិចត្រូនិចដើម្បីភាពងាយស្រួលក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ អ្នកប្រើប្រាស់ទូរស័ព្ទសុទ្ធតែចៀសមិនផុតពីបញ្ហា ការប្តូរកញ្ចក់អេក្រង់ ឬអ៊ុតកញ្ចក់ទូរស័ព្ទ, ការរលត់ពេលចូលទឹក, ការផ្លាស់ប្តូរគ្រឿងបន្លាស់ផ្សេងៗ ដូច្នេះវាពិតជាសំខាន់ក្នុងការយល់ដឹងឬជ្រើសរើសនូវសេវាកម្មដែលមានគុណភាព និងគ្រឿងបន្លាស់ដែលប្រកបដោយការជឿទុកចិត្តបាន។ ខាងក្រោមនេះ ក្រុមការងារ Papa Cambodia News សូមណែនាំឲ្យស្គាល់នូវក្រុមហ៊ុនជួសជុលទូរសព្ទដៃទំនើបឈ្មោះថា “PSL MOBILE SERVICE CENTER” ដែលមានទីតាំងស្ថិតនៅផ្ទះលេខ430, ផ្លូវ128 សង្កាត់មិត្តភាព ខណ្ឌ៧មករា ។

 

 

ស្ថាបនិក

Founder’s name: ប៉ូ សីឡា

Co-Founder’s name: ប៉ូ សីហា

 

ចក្ខុវិស័យនៃអាជីវកម្ម

PSL MOBILE SERVICE CENTER បាននឹងកំពុងធ្វើនូវចក្ខុវិស័យរបស់ខ្លួន ដោយបានផ្តល់សេវាកម្មដែលមានទំនុកចិត្តខ្ពស់ និងសេវាកម្មលឿនបំផុតដល់អតិជន។ រាល់ការផ្លាស់ប្តូរគ្រឿងបន្លាស់អតិថិជនអាចអង្គុយរង់ចាំយកភ្លាមៗបាន ដោយមានជាមួយនឹងតម្លៃធូរថ្លៃជាពិសេស បូកជាមួយការធានាជូនរយៈពេលយូរបន្ថែមទៀតផងដែរ ។

 

បេសកកម្មអាជីវកម្ម

គ្រប់បុគ្គលិកដែលផ្តល់សេវាកម្មទាំងអស់ជូនទៅឲ្យអតិថិជនសុទ្ធសឹងតែទទួលបានការបង្រៀននិងយកចិត្តទុកដាក់ពីលោកគ្រូដែលមានជំនាញច្បាស់លាស់ ដែលមានបទពិសោធន៍លើវិស័យទូរសព្ទជាង១០ឆ្នាំដើម្បីពង្រឹង នឹងរក្សាសេវាកម្មនេះអោយកាន់តែល្អបំផុតដល់អតិថិជនគ្រប់រូបដែលជ្រើសរើសសេវាកម្មពី PSL MOBILE SERVICE CENTER ។

 

អំពីផលិតផលនិងសេវាកម្ម

PSL មានសេវាកម្មផ្លាស់ប្តូរគ្រឿងបន្លាស់ហ្សីន ដែលនាំចូលដោយក្រុមហ៊ុនផ្ទាល់។ អ៊ុតកញ្ចក់ថាច់ដែលបែក លើម៉ូដែលទូរសព្ទIPAD និង Tablet រួមទាំងបន្ថែមនូវសេវាកម្មជួសជុលទូរសព្ទដែលមានបញ្ហារលត់ ចូលទឹក មិនដំណើរការ WIFI-BLUETOOTH និងសេវាផ្សេងៗទៀត។ល។

 

ទំនាក់ទំនង

លេខទូរស័ព្ទ: 010 533367

អ៊ីម៉ែល: [email protected]

Facebook: PSL Mobile Service Center-ប៉ូ សីឡាមជ្ឈមណ្ឌលជួសជុលទូរសព្ទទំនើប

 

telegram

សូមរង់ចាំស្ដាប់ និងទស្សនាការចែករំលែកពីបទពិសោធន៍នានារបស់ធុរកិច្ចថ្មី “PSL MOBILE SERVICE CENTER” បន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ តាមរយៈហ្វេសបុកផេករបស់  Papa Cambodia News   

 

telegram