Tealive Cambodia | BUSINESS JOURNEY

និយាយដល់តែគុជនៅភ្នំពេញគេតែងតែនឹកឃើញហាងមួយដែលជាយីហោ ហ្វ្រេនឆាយដ៏ល្បីនៅកម្ពុជាដែលបងប្អូនភាគច្រើនស្គាល់ថាជាហាងដែលមានតែគុជ កាហ្វេ និងអាហារសម្រន់មានរសជាតិឆ្ងាញ់ និងមានអនាម័យល្អ។ អ្វីដែលពិសេសជាងនេះទៅទៀតគឺ កញ្ញា សុខ ពិសី ដែលជាតារាចម្រៀងដ៏ល្បីក្នុងប្រទេសកម្ពុជានិងជា អគ្គនាយិកា ជាស្ថាបនិកនៃហាងនេះតែម្តង។ ក្នុងថ្ងៃនេះក្រុមការងារPapa Cambodia News សូមបើកបង្ហាញពីអាជីវកម្មមួយមានឈ្មោះថា Tealive Cambodia(ធីឡាយខាមបូឌា) ដែលមានទីតាំង នៅផ្ទះលេខ422 ផ្លូវ310 សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្រុមស្ថាបនិក
Founder’s name: Sok Pisey
Co-Founder’s name: Heng Sokproseur
ចក្ខុវិស័យនៃអាជីវកម្ម
កញ្ញា សុខ ពិសី អគ្គនាយិកា ធីឡាយខេមបូឌា តែងតែលើកឡើងក្នុងការដឹកនាំបុគ្គលិកក្នុងការពង្រឹង និងអភិវឌ្ឍអាជីវកម្មទៅមុខជានិច្ចនូវគុណភាព សេវាកម្ម និងស្តង់ដារជូនដល់អតិថិជនគ្រប់ស្រទាប់អោយទទួលបាននូវរសនិយមថ្មីៗ និងរីករាយជាមួយនឹងភេសជ្ជៈ និងអាហារសម្រន់ដែលមានគុណភាពល្អចំពោះសុខភាព។ បន្ថែមពីនេះទៅទៀត Tealive Cambodia យើងខ្ញុំមានចក្ខុវិស័យក្នុងការពង្រីកសាខាជាបន្តបន្ទាប់នៅតាមបណ្តាខេត្តក្រុងក្នុងប្រទេសកម្ពុជាទៅតាមតម្រូវការរបស់អតិថិជននាពេលបច្ចុប្បន្ន។
មូលហេតុនៃការបង្កើតអាជីវកម្ម
កញ្ញា សុខ ពិសីដែលគាត់ជាឣគ្គនាយិកាបានរៀបរាប់ពីដំណើរការនៃការបង្កើតឣាជីវកម្ម។ ពីព្រោះថាកញ្ញាជាបុគ្គលម្នាក់ដែលចូលចិត្តធ្វើដំណើរកំសាន្តទៅក្រៅប្រទេសដើម្បីសិក្សាពីឣាជីវកម្ម សង្គមនិងការភ្លក់រសជាតិម្ហូបឣាហារ ឬភេសជ្ជ:ផ្សេងៗ។ ឆ្លៀតពេលនោះដែរក៏កញ្ញាបានសាកល្បងរសជាតិមួយចំនួនលើហាងតែគុជមួយពីហាងតែគុជ Tealive នៅប្រទេសម៉ាឡេស៊ីហើយកញ្ញាក៏មានចំណាប់ឣារម្មណ៍ជាខ្លាំងដោយយោងថារសជាតិ ក៏ដូចវត្ថុធាតុដើមរបស់ភេសជ្ជ: និងឣាហារសម្រន់នីមួយៗសុទ្ធតែជារបស់ធម្មជាតិដែលមិនមានផលប៉ះពាល់ដល់សុខភាពហើយក៏ជារសជាតិដែលយុវវ័យបច្ចុប្បន្ន និងមនុស្សទូទៅត្រូវការ។
អំពីផលិតផល
សម្រាប់ហាងធីឡាយគឺមាន តែគុជគ្រប់ប្រភេទ និងគ្រប់រសជាតិបូករួមជាមុនគុជ ដែលមានក្លិនឈ្ងុយសម្រាប់អតិថិជនគ្រប់ស្រទាប់ ភ្ជាប់ជាមួយកាហ្វេ និងអាហារសម្រន់ជាច្រើនមុខដែលមានរសជាតិឆ្ងាញ់ និងមានអនាម័យខ្ពស់។
ទំនាក់ទំនង
លេខទូរស័ព្ទ: 081 896 111
អ៊ីម៉ែល: [email protected]
Facebook: Tealive Cambodia
Website: Tealive