• Thursday, 17 July 2025

អបអរសាទរបុគ្គលិកឆ្នើមត្រីមាសទី២ ប្រចាំផ្នែកលក់

អបអរសាទរបុគ្គលិកឆ្នើមត្រីមាសទី២ ប្រចាំផ្នែកលក់

 

ក្រុមហ៊ុន CheckinMe ជាក្រុមហ៊ុនដែលផ្ដោតពិសេសលើការគ្រប់គ្រងធនធានមនុស្សប្រកបដោយប្រសិទ្ធភាពជូនដល់ម្ចាស់អាជីវកម្មគ្រប់ស្ថាប័ន។ ទន្ទឹមគ្នានេះដែរ ការយកចិត្តទុកដាក់លើបុគ្គលិកក៏មានសារៈសំខាន់ដូចគ្នាដែលជាហេតុនាំឲ្យថ្នាក់ដឹកនាំបង្កើតនូវកម្មវិធីអបអរសាទរបុគ្គលិកឆ្នើមប្រចាំត្រីមាសនីមួយៗ ក្នុងគោលបំណងទទួលស្គាល់សមត្ថភាព និងកោតសរសើរលើការខិតខំប្រឹងប្រែងសម្រេចបាននូវសមិទ្ធផលដែលប្រារព្ធឡើងកាលពីថ្ងៃសៅរ៍ ទី៥ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ។

 

 

នៅក្នុងត្រីមាសទី២ បុគ្គលិកឆ្នើមប្រចាំការិយាល័យផ្នែកលក់ គឺបានទៅលើ លោក វឿន វីត មានតួនាទីជាអ្នកប្រឹក្សាផ្នែកលក់ ដែលទទួលបានពីការខិតខំបំពេញកិច្ចការងារជាប្រចាំថ្ងៃ ការទំនាក់ទំនងល្អជាមួយក្រុមការងារសម្រេចបាននូវលទ្ធផលល្អៗ និងជាពិសេសការគោរពវិន័យ-ពេលវេលាបានយ៉ាងខ្ជាប់ខ្ជូន។

 

 

ថ្នាក់ដឹកនាំ CheckinMe សូមលើកទឹកចិត្តដល់ក្រុមការងារទាំងអស់ដែលមិនទាន់ជាប់ជាបុគ្គលិកឆ្នើម សូមរក្សាថាមពលក្នុងការសម្រេចសមិទ្ធផលបន្ថែមទៀត និងគោរពវិន័យឲ្យកាន់តែប្រសើរ។ បុគ្គលិកឆ្នើមនៅត្រីមាសបន្ទាប់អាចជាអ្នក!!

 

 

 

 

 

 

 

 

 

សម្រាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនងតាមរយៈ ÷

លេខទូរស័ឌ្ទ: 061610455  ឬ 069665533

Website: www.checkinme.app

Facebook: CheckinMeKH

Telegram: kolyaneykuch

 

 

 

telegram

សូមរង់ចាំស្ដាប់ និងទស្សនាការចែករំលែកពីបទពិសោធន៍នានារបស់ធុរកិច្ចថ្មីបន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ តាមរយៈហ្វេសបុកផេករបស់  Papa Cambodia News   

 

telegram