កម្មវិធីបូកសរុបរបាយការណ៍ និងអបអរសាទរបុគ្គលិកឆ្នើមប្រចាំត្រីមាសទី២

កាលពីថ្ងៃសៅរ៍ ទី០៥ ខែកក្កដា ឆ្នាំ២០២៥ ក្រុមហ៊ុន CheckinMe ប្រព័ន្ធគ្រប់គ្រងបុគ្គលិកបែបឌីជីថល បានប្រារព្ធពិធីបូកសរុបរបាយការណ៍ និងអបអរសាទរបុគ្គលិកប្រចាំត្រីមាសទី២ ដែលបង្ហាញពីសមិទ្ធផលរបស់ការិយាល័យនីមួយៗ និងយុទ្ធសាស្រ្ដថ្មីក្នុងត្រីមាសបន្ទាប់ដែលប្រព្រឹត្តិទៅនៅអគារការិយាល័យ CheckinMe។
លោក ឡី កំថូង ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន CheckinMe បានឡើងថ្លែងសន្ទរកថាចែករំលែក បទពិសោធន៍ផ្ទាល់ខ្លួន ចំណេះដឹងទូទៅ និងបទបញ្ញត្តិក្រុមហ៊ុនពាក់ព័ន្ធជាមួយនឹងបទបញ្ជាផ្ទៃក្នុង ការគោរពវិន័យ ព្រមទាំងស្វែងយល់ពីគុណតម្លៃរបស់និយោជិកនៅក្នុងវិស័យការងារផងដែរ។
កម្មវិធីនេះ បានដំណើរការដោយរលូនដែលអញ្ជើញចូលរួមដោយថ្នាក់ដឹកនាំ សមាជិកគណកម្មាធិកាកិច្ចការផ្ទៃក្នុង និងសមាជិកក្រុមការងារទាំងអស់នៃគ្រួសារ CheckinMe ព្រមទាំងមានការបរិភោគអាហារសាមគ្គីជួបជុំគ្នា និងការលេងល្បែងកំសាន្ដផងដែរ។
គួរបញ្ជាក់ផងដែរ កម្មវិធីកូនខ្មែរ CheckinMe មានប្រព័ន្ធធំៗចំនួន ៣ គឺ៖
- ប្រព័ន្ធគ្រប់គ្រងវត្តមានបុគ្គលិក - Smart Attendance System
- ប្រព័ន្ធគ្រប់គ្រងប្រាក់បៀវត្សរ៍ - Smart Payroll System
- ប្រព័ន្ធគ្រប់គ្រងបុគ្គលិកលក់ខាងក្រៅ - Smart CRM System
សម្រាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនងតាមរយៈ ÷
លេខទូរស័ឌ្ទ: 061610455 ឬ 069665533
Website: www.checkinme.app
Facebook: CheckinMeKH
Telegram: kolyaneykuch