អបអរសាទរម្ចាស់ពានរង្វាន់ Best Project Management Award ប្រចាំឆ្នាំ2024

កាលពីថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤ ក្រុមហ៊ុន CheckinMe ដែលជាប្រព័ន្ធស្កេន QR កូដស្កេនវត្តមានបុគ្គលិកឈានមុខគេនៅកម្ពុជាបានប្រារព្ធកម្មវិធីពានរង្វាន់ប្រចាំឆ្នាំ២០២៤ ដើម្បីអបអរសាទរសមិទ្ធផលដ៏វិសេសវិសាល និងការលើកទឹកចិត្តដល់ភាពស្មោះត្រង់ ការខិតខំអស់ពីកម្លាំងកាយចិត្តរបស់បុគ្គលិកឆ្នើមដែលមានការចូលរួមពីវត្តមានដ៏ខ្ពង់ខ្ពស់របស់អ្នកឧកញ្ញាបណ្ឌិត យ៉ូ សាម៉េត ប្រធានគណៈកម្មាធិការអាស៊ីប៉ាស៊ីហ្វិក (APC) នៃកម្ពុជា, ថ្នាក់ដឹកនាំ និងសមាជិកច្រើនរូប។
នៅក្នុងក្រុមហ៊ុន CheckinMe ប្រជុំដោយនាយកដ្ឋាន និងការិយាល័យជាច្រើនផ្នែកដែលមានអ្នកគ្រប់គ្រងជាច្រើនរូបដែលមានទំនួលខុសត្រូវផ្សេងៗគ្នាទៅលើការងាររបស់ខ្លួន។ ចំណែកឯកញ្ញា ខួច ស្រីកែវ វិញ មានតួនាទីជាប្រធានផ្នែកគ្រប់គ្រងគម្រោង ដែលគ្រប់គ្រងគម្រោងសំខាន់ៗជាច្រើនដែលផ្ដោតលើការអភិវឌ្ឍប្រព័ន្ធរបស់ក្រុមហ៊ុនផ្ទាល់។ កញ្ញាបានបំពេញកាតព្វកិច្ចយ៉ាងខ្ជាប់ខ្ជួនលើការងារ និងការគ្រប់គ្រងដោយហ្មត់ចត់ទាំងលើវេលា និងលទ្ធផលដែលតែងតែសម្រេចបាននូវគោលដៅដែលបានព្រៀងទុក។
ការខិតខំកន្លងមករបស់កញ្ញាបានផ្ដល់សមិទ្ធផលមកវិញ ដោយការក្លាយជាម្ចាស់ពានរង្វាន់ Best Project Management Awardee ប្រចាំឆ្នាំ២០២៤ ដែលបង្ហាញពីការលើកទឹកចិត្ត និងការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំទៅកាន់បុគ្គលិកគ្រប់រូបដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត។ រង្វាន់នេះប្រៀបបានជាកត្តាជំរុញមួយដល់បុគ្គលិកគ្រប់រូបកាន់តែខិតខំធ្វើការសម្រេចនូវលទ្ធផលដ៏បំផុត និងអភិវឌ្ឃចំណេះជំនាញរបស់ខ្លួនឲ្យកាន់តែប្រសើរបន្ថែមទៀត ដើម្បីអាចក្លាយខ្លួនជាម្ចាស់ពានរង្វាន់បុគ្គលិកឆ្នើមនៅឆ្នាំថ្មីឆ្នាំ២០២៥ខាងមុខនេះ។
សម្រាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនងតាមរយៈ ÷
លេខទូរស័ឌ្ទ: 061610455 ឬ 069665533
Website: www.checkinme.app
Facebook: CheckinMeKH
Telegram: kolyaneykuch