• Wednesday, 30 April 2025

អបអរសាទរគណៈកម្មាធិការកិច្ចការផ្ទៃក្នុងអាណត្តិទី២ ឆ្នាំ២០២៥

អបអរសាទរគណៈកម្មាធិការកិច្ចការផ្ទៃក្នុងអាណត្តិទី២ ឆ្នាំ២០២៥

កាលពីថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤ ក្រុមហ៊ុន CheckinMe បានប្រារព្ធកម្មវិធីមហាសន្និបាតគណៈកម្មាធិការកិច្ចការផ្ទៃក្នុង ស្ដីពីការបោះឆ្នោតតែងតាំងប្រធាន អនុប្រធាន ចូលរួមដោយបេក្ខជនឈរឈ្មោះចំនួន៦រូប ដែលត្រូវបានអនុវត្តប្រកបភាពអាព្យាក្រឹត និងតម្លាភាព។

 

 

នៅក្នុងអាណត្តិទី២នេះ ថ្នាក់ដឹកនាំ CheckinMe បានប្រកាសជាផ្លូវការថា គណៈកម្មាធិការនៃកិច្ចការផ្ទៃក្នុងឆ្នាំ២០២៥ មានសមាជិកចំនួន ១២រូប ដែលត្រូវបានដឹកនាំដោយលោក ឡី កំថូង ដែលជាប្រធាននៃគណៈកម្មាធិការនៃកិច្ចការផ្ទៃក្នុង។

 

 

ចំណែកឯថ្ងៃសៅរ៍ ទី១១ ខែមករា ឆ្នាំ២០២៥ ក្រុមហ៊ុន CheckinMe បានប្រារព្ធពិធីអបអរសាទរ និងប្រគល់ប័ណ្ណសរសើរដល់សមាជិកគណៈកម្មាធិការនៃកិច្ចការផ្ទៃក្នុងទាំង១២រូប ក្រោមអធិបតីភាពលោក លី ឡុង Chairman នៃក្រុមហ៊ុន CheckinMe។

 

 

គណៈកម្មាធិការនៃកិច្ចការផ្ទៃក្នុងត្រូវបានបង្កើតឡើងនៅថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០២៤ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដឹកនាំ កែសម្រួល និងដោះស្រាយកិច្ចការប្រចាំថ្ងៃក្នុងក្រុមហ៊ុន។ គណៈកម្មាធិការនេះមានអាណត្តិរយៈពេល១ឆ្នាំគិតចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៥។

 

 

 

 

 

សម្រាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនងតាមរយៈ ÷

លេខទូរស័ឌ្ទ: 061610455  ឬ 069665533

Website: www.checkinme.app

Facebook: CheckinMeKH

Telegram: kolyaneykuch

 

telegram

សូមរង់ចាំស្ដាប់ និងទស្សនាការចែករំលែកពីបទពិសោធន៍នានារបស់ធុរកិច្ចថ្មីបន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ តាមរយៈហ្វេសបុកផេករបស់  Papa Cambodia News   

 

telegram