• Wednesday, 30 April 2025

កម្មវិធីតែងតាំងសមាជិក និងប្រកាសទិសដៅប្រចាំឆ្នាំ២០២៥ នៃក្រុមហ៊ុន CheckinMe

កម្មវិធីតែងតាំងសមាជិក និងប្រកាសទិសដៅប្រចាំឆ្នាំ២០២៥ នៃក្រុមហ៊ុន CheckinMe

 

 

កាលពីថ្ងៃសៅរ៍ ទី១១ ខែមករា ឆ្នាំ២០២៥ ក្រុមហ៊ុន CheckinMe បានរៀបចំកម្មវិធីតែងតាំងសមាជិក និងប្រកាសទិសដៅប្រចាំឆ្នាំ២០២៥ ក្រោមចំណងជើង “ Scale Up ” នៅអគារការិយាល័យផ្ទាល់របស់ CheckinMe ដែលមានការចូលរួមពីវត្តមានលោក លី ឡុង Chairman នៃក្រុមហ៊ុន CheckinMe ថ្នាក់ដឹកនាំ និងសមាជិកសមាជិកា។

 

 

អនុសាសន៍របស់លោក លី ឡុង បានលើកឡើងថា ភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃស្ថាប័នកើតចេញពីការគ្រប់គ្រងដោយហ្មត់ចត់ បុគ្គលិកមានវិន័យ និងសាមគ្គីភាពក្នុងការសម្រេចនូវលទ្ធផលជាមួយគ្នា។ ដូច្នេះលោកសូមលើកទឹកចិត្តឲ្យសមាជិកទាំងអស់ខិតខំបន្ដ កុំចុះចាញ់ ដើម្បីសម្រេចបានលទ្ធផលកាន់តែអស្ចារ្យនៅឆ្នាំបន្ទាប់។

 

 

ក្នុងនោះដែរ ថ្នាក់ដឹកនាំ CheckinMe បានប្រកាសតែងតាំងតំណែងថ្មីដល់សមាជិកចំនួន១៥នាក់ មកពីនាយកដ្ឋានផ្សេងៗគ្នាដែលបានបំពេញកាតព្វកិច្ចយ៉ាងខ្ជាប់ខ្ជួនក្នុងរយៈពេលច្រើនឆ្នាំកន្លងមក និងបានប្រកាសពីទិសដៅថ្មីសម្រាប់ឆ្នាំ២០២៥។

 


 

CheckinMe ប្រព័ន្ធគ្រប់គ្រងបុគ្គលិកឈានមុខគេនៅកម្ពុជា និងជួយបង្កើនប្រសិទ្ធភាពការងាររបស់ម្ចាស់ស្ថាប័នគ្រប់ជាន់ថ្នាក់✅

 

 

 

 

telegram

សូមរង់ចាំស្ដាប់ និងទស្សនាការចែករំលែកពីបទពិសោធន៍នានារបស់ធុរកិច្ចថ្មីបន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ តាមរយៈហ្វេសបុកផេករបស់  Papa Cambodia News   

 

telegram