• Wednesday, 15 October 2025

កម្មវិធីកិច្ចប្រជុំបូកសរុបរបាយការណ៍ និងការអបអរសាទរបុគ្គលិកឆ្នើមប្រចាំត្រីមាសទី៣

កម្មវិធីកិច្ចប្រជុំបូកសរុបរបាយការណ៍ និងការអបអរសាទរបុគ្គលិកឆ្នើមប្រចាំត្រីមាសទី៣

 

កាលពីព្រឹកថ្ងៃសៅរ៍ ទី០៤ ខែតុលា ឆ្នាំ២០២៥ ក្រុមហ៊ុន CheckinMe ប្រព័ន្ធគ្រប់គ្រងបុគ្គលិកឈានមុខគេនៅកម្ពុជាបានចូលរួមអបអរសាទរសមិទ្ធផលថ្មីនៃត្រីមាសទី៣ តាមរយៈការប្រារព្ធកម្មវិធីប្រជុំបូកសរុបរបាយការណ៍ ការលេងល្បែងកំសាន្ដ និងការប្រគល់លិខិតសរសើរដល់បុគ្គលិកឆ្នើមផងដែរ។

 

 

លោក ឡី កំថូង ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន CheckinMe បានចែករំលែកបទពិសោធន៍ជាច្រើនពាក់ពន្ធនឹងការអនុវត្តការងារប្រចាំថ្ងៃដោយប្រកាន់ខ្ជាប់នូវទំនួលខុសត្រូវ វិន័យ និងការតាំងចិត្តក្នុងការសម្រេចបាននូវលទ្ធផល។

 

 

ក្នុងកម្មវិធីនេះ ក៏មានការធ្វើបទបង្ហាញអំពីរបាយការណ៍សរុបនៃត្រីមាសទី៣ដោយប្រធាន និងអនុប្រធានមកពីការិយាល័យនៃនាយកដ្ឋាននីមួយៗ ដែលបានបញ្ចាក់ឲ្យឃើញពីលទ្ធផលវិជ្ជមានជាច្រើន ព្រមទាំងគម្រោងសំខាន់ៗសម្រាប់បញ្ចប់ក្នុងឆ្នាំ២០២៥នេះ។

 

 

មិនតែប៉ុណ្ណោះ ថ្នាក់ដឹកនាំក្រុមហ៊ុន CheckinMe ក៏បានរៀបចំផ្ដល់លិខិតសសើរ និងរង្វាន់លើកទឹកចិត្តជូនដល់បុគ្គលិកឆ្នើមទាំង ១១ រូប ប្រចាំនាយកដ្ឋាននីមួយៗដែលបានបំពេញកាតព្វកិច្ចបានយ៉ាងខ្ជាប់ខ្ជួនរយៈពេល ០៣ខែកន្លងមកនេះ។

 

 

កម្មវិធីនេះ បានប្រព្រឹត្តិទៅដោយរលូនដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិកគណកម្មាធិកាកិច្ចការផ្ទៃក្នុង និងសមាជិកក្រុមការងារ CheckinMe ប្រមាណជាង ៦០នាក់ នៅក្នុងអគារការិយាល័យផ្ទាល់របស់ក្រុមហ៊ុន CheckinMe។

 

 

 

សម្រាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនងតាមរយៈ ÷

លេខទូរស័ឌ្ទ: 061610455  ឬ 069665533

Website: www.checkinme.app

Facebook: CheckinMeKH

Telegram: kolyaneykuch

 

telegram

សូមរង់ចាំស្ដាប់ និងទស្សនាការចែករំលែកពីបទពិសោធន៍នានារបស់ធុរកិច្ចថ្មីបន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ តាមរយៈហ្វេសបុកផេករបស់  Papa Cambodia News   

 

telegram