• Sunday, 03 August 2025

ការចុះបំពេញបេសកកម្មក្នុងវិស័យសុខាភិបាលរបស់ក្រុមហ៊ុន CheckinMe

ការចុះបំពេញបេសកកម្មក្នុងវិស័យសុខាភិបាលរបស់ក្រុមហ៊ុន CheckinMe

 

កាលពីថ្ងៃសៅរ៍ និងអាទិត្យ ទី១៩-២០ ខែកក្កដា ឆ្នាំ២០២៥ ក្រុមហ៊ុន CheckinMe បច្ចេកវិទ្យាគ្រប់គ្រងវត្តមានបុគ្គលិកឈានមុខគេនៅកម្ពុជា បានចុះទៅបំពេញបេសកកម្មដោយផ្ទាល់នៅមន្ទីរពេទ្យធំៗចំនួន៣ គឺមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង, មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់, និងមន្ទីពេទ្យមិត្តភាព-កម្ពុជាមង្គលបុរី ខេត្តបន្ទាយមានជ័យ ដោយមានការជ្រោមជ្រែងពី មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។

 

 

កម្មវិធីនេះ បានដឹកនាំដោយ លោក ឡី កំថូង ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន CheckinMe ដែលនាំយកក្រុមការងារបច្ចេកទេសដែលមានបទពិសោធន៍ស្ទាត់ជំនាញផ្នែកប្រព័ន្ធ ដើម្បីរៀបចំការបណ្ដុះបណ្ដាល និងធ្វើបទបង្ហាញអំពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងវត្តមាន CheckinMe ជូនដល់បុគ្គលិកមន្រ្ដីរាជការនៅតាមន្ទីរពេទ្យនីមួយៗ។

 

 

ដំណើរបេសកម្មពិសេសនេះ មានរយៈពេលចំនួន ២ថ្ងៃ ដែលក្នុងថ្ងៃទី១ ក្រុមការងារ CheckinMe បានចេញដំណើរចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ភាគខាងកណ្ដាលនៃព្រះរាជាណាចក្រកម្ពុជាទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដែលជាទិសដៅដំបូងគេ និងបន្ដទៅកាន់មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ បន្ទាប់ពីបំពេញកាតព្វកិច្ចរួច។

 

 

 

បេសកកម្មថ្ងៃទី២ ក៏ចូលមកដល់ ដែលគោលដៅរបស់យើង គឺមន្ទីពេទ្យមិត្តភាព-កម្ពុជាមង្គលបុរី ខេត្តបន្ទាយមានជ័យ។ ក្រុមការងារ CheckinMe បានខិតខំបំពេញការងារបានយ៉ាងខ្ជាប់ខ្ជួនដែលជួយដល់កម្មវិធីប្រព្រឹត្តិទៅដោយរលូន និងមានការចូលរួមពីសំណាកបុគ្គលិកមន្រ្ដីរាជការជាច្រើនរូប ។

 

 

ក្រុមហ៊ុន CheckinMe ពិតជាមានកិត្តិយសយ៉ាងខ្លាំង ក្នុងការរួមចែកអភិវឌ្ឍ និងផ្សព្វផ្សាយបច្ចេកវិទ្យាកម្ពុជាគ្រប់គ្រងធនធានមនុស្សក្នុងវិស័យសុខាភិបាលឲ្យកាន់តែមានភាពងាយស្រួល និងទំនើបទាន់សម័យ  ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជនទាំងអស់ សម្រាប់ការទុកចិត្ដ និងគាំទ្រប្រើប្រាស់បច្ចេកវិទ្យាកូនខ្មែររបស់យើងខ្ញុំ។

គួរបញ្ជាក់ផងដែរ កម្មវិធីកូនខ្មែរ CheckinMe មានប្រព័ន្ធធំៗចំនួន ៣ គឺ៖

  • ប្រព័ន្ធគ្រប់គ្រងវត្តមានបុគ្គលិក - Smart Attendance System
  • ប្រព័ន្ធគ្រប់គ្រងប្រាក់បៀវត្សរ៍ - Smart Payroll System
  • ប្រព័ន្ធគ្រប់គ្រងបុគ្គលិកលក់ខាងក្រៅ - Smart CRM System

 

 

 

 

សម្រាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនងតាមរយៈ ÷

លេខទូរស័ឌ្ទ: 061610455  ឬ 069665533

Website: www.checkinme.app

Facebook: CheckinMeKH

Telegram: kolyaneykuch

telegram

សូមរង់ចាំស្ដាប់ និងទស្សនាការចែករំលែកពីបទពិសោធន៍នានារបស់ធុរកិច្ចថ្មីបន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ តាមរយៈហ្វេសបុកផេករបស់  Papa Cambodia News   

 

telegram