កម្មវិធីអបអរសាទរបុគ្គលិកឆ្នើម និងសមិទ្ធផលប្រចាំត្រីមាសទី១ ឆ្នាំ២០២៥

កាលពីថ្ងៃសៅរ៍ ទី៥ ខែមេសា ឆ្នាំ២០២៥ ក្រុមហ៊ុន CheckinMe ប្រព័ន្ធគ្រប់គ្រងបុគ្គលិកឈានមុខគេនៅកម្ពុជា បានប្រារព្ធកម្មវិធីកិច្ចប្រជុំបូកសរុបការងារ ព្រមទាំងអបអរសាទរបុគ្គលិកឆ្នើម និងសមិទ្ធផលប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ ដែលបង្ហាញពីលទ្ធផល និងចំណុចដែលត្រូវកែតម្រូវបន្ថែមឲ្យកាន់តែប្រសើរពីនាយកដ្ឋានការិយាល័យគ្រប់ផ្នែកក្នុងរយៈពេល ៣ខែនេះ។
ក្នុងឱកាសនេះ លោក ឡី កំថូង ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន CheckinMe បានឡើងថ្លែងសន្ទរកថាស្វាគមន៍ និងចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួនដល់សមាជិកទាំងអស់បានសិក្សារៀនសូត្រ។ លោកក៏បានចូលរួមអបអរសាទរដល់បុគ្គលិកឆ្នើមប្រចាំត្រីមាសទី១នេះ ដែលបានខិតខំអភិវឌ្ឍជំនាញ ភាពរីកចម្រើនរបស់ក្រុមហ៊ុនពីមួយថ្ងៃទៅមួយថ្ងៃ និងលើកទឹកចិត្តឲ្យបុគ្គលិកទាំងអស់រក្សាថាមពល និងការចូលរួមជាមួយ CheckinMe ដើម្បីសម្រេចបានសមិទ្ធផលថ្មីទាំងអស់នៅត្រីមាសខាងមុខបន្ដទៀត។
កម្មវិធីនេះប្រារព្ធទៅបានដោយរលូននៅសាលប្រជុំជាន់ទី៤ នៃអគារការិយាល័យរបស់ក្រុមហ៊ុន CheckinMe ដែលក្នុងកម្មវិធីនេះដែរ ក៏មានការចូលរួមលេងល្បែងកម្សាន្ដក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ និងមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកា គ្រួសារ CheckinMe ទាំងអស់គ្នាផងដែរ។
សម្រាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនងតាមរយៈ ÷
លេខទូរស័ឌ្ទ: 061610455 ឬ 069665533
Website: www.checkinme.app
Facebook: CheckinMeKH
Telegram: kolyaneykuch