ដំណើរទស្សនៈកិច្ចរបស់ CheckinMe នៅក្នុងប្រទេសជប៉ុន

កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣៖ លោក ឡី កំថូង ប្រធាននាយកប្រតិបត្តិ និងជាសហស្ថាបនិក នៃក្រុមហ៊ុន CheckinMe បានធ្វើដំណើរទៅទស្សនៈកិច្ចទីក្រុង Fukuoka និង Tokyo ប្រទេសជប៉ុន លើកិច្ចការធំៗចំនួន ៣ រួមមាន៖
- Fundraising
- Business Matching
- Capacity Building Training
ដំណើរទស្សនៈកិច្ចនេះ បានរៀបចំដោយ Japan International Cooperation Agency (JICA) តាមរយៈកម្មវិធី JCAP រយៈពេល ៧ ថ្ងៃ ចាប់តាំងពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ ទៅដល់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងដំណើរទស្សនៈកិច្ច លោក ឡី កំថូង បានជួយជជែកជាមួយក្រុមហ៊ុនធំៗជាច្រើនមានដូចជា
- Mitsui & Co
- JICA
- Deloitte
- Global Startup Centre
- AEON Mall
- ASEAN-Japan Centre
- Cross Fields
- 01 Booster Capital
- Fujitsu និងក្រុមហ៊ុនជាច្រើនទៀត
តាមរយៈកិច្ចពិភាក្សាទាំងអស់ បានផ្តល់អត្ថប្រយោជន៍ជាច្រើនមកកាន់ទីផ្សារប្រទេសកម្ពុជា និងបានកសាងទំនាក់ទំនងល្អជាមួយក្រុមហ៊ុនក្នុងប្រទេសជប៉ុន។ ជាពិសេស ក៏បានបើកឱកាសសម្រាប់ជនជាតិជប៉ុនមកវិនិយោគនៅប្រទេសកម្ពុជា ក្នុងការជំរុញ ពង្រីក និងពព្រឹងសក្តានុពលអាជីវកម្មបច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។
សម្រាប់ទំនាក់ទំនងបន្ថែម
លេខទូរស័ព្ទ: 069 665-533
FB Page: CheckinMe
Website: www.checkinme.app