CheckinMe លើកទឹកចិត្តបុគ្គលិកឆ្នើមតាមរយៈការប្រគល់ពានរង្វាន់ និងវិញ្ញាបនបត្រប្រចាំឆ្នាំ

កាលពីរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣៖ ក្រុមហ៊ុនបច្ចេកវិទ្យាគ្រប់គ្រងបុគ្គលិកដ៏ទំនើបមួយនៅក្នុងប្រទេសកម្ពុជា CheckinMe បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំឆ្នាំ២០២៣ បានប្រគល់វិញ្ញាបនបត្រសរសើរ និងពានរង្វាន់ជូនបុគ្គលិកឆ្នើមប្រចាំឆ្នាំ ដើម្បីអបអរសាទរ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងអស់រយៈពេលពេញមួយឆ្នាំ២០២៣។
នារថ្ងៃនោះផងដែរ ក៏មានការអញ្ជើញចូលរួមពីបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុនឆែកអ៊ីមី “CheckinMe” រួមទាំងមាន៖
- ការធ្វើបទបង្ហាញបូកសរុបលទ្ធផលពីប្រធានផ្នែកនីមួយៗ
- ការចែករំលែកមតិចំណាប់អារម្មណ៍ពីបុគ្គលិកម្នាក់ៗ
- ការប្រគល់វិញ្ញាបនបត្រជូនចំពោះបុគ្គលិក បានបំរើការងារពេញ ១ឆ្នាំ ២ឆ្នាំ និង ៣ឆ្នាំ
- ការប្រគល់ពានរង្វាន់បុគ្គលិកឆ្នើមប្រចាំឆ្នាំ
- មតិសំណេះសំណាល និងការតម្រង់ទិស ពីប្រធាននាយកប្រតិបត្តិ
តាមរយៈបទបង្ហាញរបស់ លោក ឡី កំថូង ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនឆែកអ៊ីនមីបានឲ្យដឹងថា៖ ក្រុមហ៊ុនមានផ្តល់សេវាកម្មដូចជា ប្រព័ន្ធគ្រប់គ្រងវត្តមានបុគ្គលិកតាមបែបឌីជីថល, ប្រព័ន្ធគណនាប្រាក់ខែដោយស្វ័យវត្តិ និងប្រព័ន្ធតាមដានបុគ្គលិកផ្នែកលក់នៅខាងក្រៅជាប្រចាំថ្ងៃ។
ក្រុមហ៊ុនបច្ចេកវិទ្យាឆែកអ៊ីនមី បាននាំយកបច្ចេកវិទ្យាជំនាន់ថ្មី ដែលបានបំពាក់បច្ចេកវិទ្យាទំនើបៗជាច្រើនមានដូចជា ប្រព័ន្ធ GPS តាមទូរស័ព្ទដៃ, ប្រព័ន្ធស្កេន QR CODE, ប្រព័ន្ធ AI សម្រាប់ស្កេនព័ត៌មានចេញពីអត្តសញ្ញាណប័ណ្ណ, AI សម្រាប់ផ្ញើរបាយការណ៍ប្រចាំថ្ងៃ ចូលទៅក្នុង Telegram ដោយមិនចាំបាច់ប្រើប្រាស់មនុស្ស និងប្រព័ន្ធកំណត់សំគាល់ទីតាំងការិយាល័យក្រុមហ៊ុន ដែលអនុញ្ញាតឲ្យអ្នកគ្រប់គ្រងដឹងថា៖ “បុគ្គលិកណាខ្លះនៅក្នុងការិយាល័យ និងបុគ្គលិកណាខ្លះស្កេនចូលធ្វើការ រួចមិននៅក្នុងការិយាល័យ”។
ជាពិសេស ប្រព័ន្ធនេះមានសមត្ថភាពកំណត់គោលដៅលក់របស់បុគ្គលិកម្នាក់ៗ ដើម្បីឲ្យប្រធានផ្នែកលក់ដឹងថា “បុគ្គលិកណាខ្លះលក់បានគ្រប់គោលដៅ និងបុគ្គលិកណាខ្លះលក់មិនបានគ្រប់គោលដៅ” ជាប្រចាំថ្ងៃ។
បច្ចេកវិទ្យានេះ បង្កើតឡើងក្នុងគោលបំណងជួយម្ចាស់អាជីវកម្មទាំងអស់នៅក្នុងប្រទេសកម្ពុជា ដើម្បីជំរុញបុគ្គលិកមកធ្វើការទាន់ពេលវេលា និងបង្កើនប្រសិទ្ធិភាពការងារឲ្យបានកាន់តែខ្ពស់។
កុំភ្លេច ចូលរួមលើកម្ពស់អាជីវកម្មបច្ចេកវិទ្យាកម្ពុជា ដើម្បីជំរុញសេដ្ឋកិច្ចឌីជីថលនៅក្នុងប្រទេសកម្ពុជា ដោយជ្រើសរើសយកដៃគូក្រុមហ៊ុនដែលគួជាទីទុកចិត្ត “បច្ចេកវិទ្យាគ្រប់គ្រងបុគ្គលិក ឆែកអ៊ីនមី”។
សម្រាប់ទំនាក់ទំនងបន្ថែម
លេខទូរស័ព្ទ: 069 665 532
FB Page: CheckinMe
Website: www.checkinme.app