• Sunday, 03 August 2025

សិក្ខាសិលា HR Go Digital សហការរៀបចំដោយក្រុមហ៊ុន CheckinMe និង Smart Axiata

សិក្ខាសិលា HR Go Digital សហការរៀបចំដោយក្រុមហ៊ុន CheckinMe និង Smart Axiata

នៅរសៀលថ្ងៃសៅរ៍ ទី២ ខែធ្នូ ឆ្នាំ២០២៣ ក្រុមហ៊ុន CheckinMe និងក្រុមហ៊ុន Smart Axiata បានរួមសហការគ្នារៀបចំកម្មវិធីសិក្ខាសាលា HR Go Digital នៅភោជនីយដ្ឋានទន្លេបាសាក់ទី២ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវកិត្តិយសដែលជាម្ចាស់អាជីវកម្ម អ្នកជំនាញផ្នែកធនធានមនុស្ស និង អ្នកគ្រប់គ្រងផ្នែកលក់។

 

 

 

កម្មវិធីនេះបានប្រព្រឹត្តយ៉ាងជោគជ័យគួរជាទីមោទនភាពក្រៃលែង ក្រោមអធិបតីភាព លោក ឡី កំថូង ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន CheckinMe,  Ms. Mila Jivkova Kusheva ប្រធានផ្នែកទីផ្សារក្រុមហ៊ុន Smart Axiata, អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន, អ្នកនាង ឃុន ពិសី ស្ថាបនិកក្រុមហ៊ុន Workingna និងលោក ស៊ូ សាវឿន ស្ថាបនិក Eagle Sales Coach។

  

 

លោក ឡី កំថូង ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន CheckinMe បានឡើងថ្លែងសុន្ទរកថាស្វាគមន៍ និងបានស្នើសុំឲ្យមានការគាំទ្រអាជីវកម្មឌីជីថល និងជំរុញសេដ្ឋកិច្ចឌីជីថលកម្ពុជាឲ្យបានកាន់តែច្រើន។ បន្ថែមពីនេះ វាគ្មិនរបស់យើងក៏បានឡើងធ្វើបទបង្ហាញជាបន្ដបន្ទាប់អំពីអត្ថប្រយោជន៍នៃការប្រើប្រាស់ DISC និងរបៀបនៃការកំណត់ KPI ឲ្យបានត្រឹមត្រូវ។ កិច្ចពិភាក្សាពិសេសស្ដីពី “ការគ្រប់គ្រងធនធានមនុស្សតាមបែបឌីជីថល” បានធ្វើឡើងក្រោមការសម្របសម្រួលរបស់ លោក ឡី កំថូង ដោយវាគ្មិនកិត្តិយសនីមួយៗបានចែករំលែកបទពិសោធន៍ និងជំនាញការគ្រប់គ្រងធនធានមនុស្ស ដើម្បីការបង្កើនប្រសិទ្ធភាពការងារតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។

  

 

សិក្ខាសាលា “HR Go Digital” មានការចូលរួមយ៉ាងច្រើនកោះក័ពីសំណាក់អ្នកជំនាញ ដូចជា អ្នកគ្រប់គ្រងប្រតិបតិ្តការ និងអ្នកគ្រប់គ្រងធនធានមនុស្ស ក៍ដូចជា អ្នកគ្រប់គ្រងផ្នែកលក់ និង ម្ចាស់អាជីវកម្ម ក្រុមហ៊ុន Start-up ជាដើម ដែលមានការចូលរួមសរុបជាង 100 នាក់។ ព្រឹតិ្តការណ៏នេះបានចូលរួមយ៉ាងសំខាន់ក្នុងការផ្ដល់នូវការយល់ដឹងដ៍មានតម្លៃអំពីការគ្រប់គ្រងមនុស្សតាមបែប Digital ។

 

សម្រាប់ទំនាក់ទំនងបន្ថែម

លេខទូរស័ព្ទ: 069 665-533

FB Page: CheckinMe

Website: www.checkinme.app

 

  

telegram

សូមរង់ចាំស្ដាប់ និងទស្សនាការចែករំលែកពីបទពិសោធន៍នានារបស់ធុរកិច្ចថ្មីបន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះតាមរយៈហ្វេសបុកផេករបស់  Papa Cambodia News   

 

telegram